Khmer greeting

Khmer greeting

MORE GAMES

Khmer Dance

Khmer Dance



Website counter

From Redio Free Asia

2008-08-24

ចៅក្រម ​ស៊ើបអង្កេត​នៃ​សាលាក្តី​ខ្មែរ​ក្រហម​បាន​ថ្លែង​ថា ការប្តឹង​ឧទ្ធរណ៍​តវ៉ា​ចំពោះ​ដីកា​បញ្ជូន​សំណុំរឿង​អតីត​មេ​គុក​ទួលស្លែង កាំង ហ្កិចអ៊ាវ ហៅ ឌុច នោះ គឺ​គេ​ទុក​លទ្ធភាព​ឲ្យ​ចៅក្រម​អង្គ​ជំនុំជម្រះ​ជា​អ្នក​សម្រេច​សេចក្តី​ ចំពោះ​ការតវ៉ា​នោះ។

RFA

លោក កាំង ហ្កិច​អ៊ាវ ហៅ ឌុច អតីត​មេគុក​ទួលស្លែង​នៃ​របប​ខ្មែរ​ក្រហម បង្ហាញ​ខ្លួន​នៅ​ឯ​សវនាការ​សាលាក្ដី​ខ្មែរ​ក្រហម​ កាល​ពី​ខែ​វិច្ឆិកា ២០០៧។

លោក​ចៅក្រម​ស៊ើបអង្កេត យូ ប៊ុនឡេង ធ្លាប់​បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការប្តឹង​ឧទ្ធរណ៍​តវ៉ា​លើ​សំណុំរឿង ឌុច ដែល​ធ្វើ​ឡើង​ដោយ​សហព្រះរាជអាជ្ញា​នោះ​គឺ​ជា​រឿង​វិជ្ជមាន​មួយ។

លោក​ចៅក្រម​ស៊ើបអង្កេត យូ ប៊ុនឡេង បាន​ឲ្យ​ដឹង​ថា ៖ «ទាក់ទិន​ ជាមួយនឹង​ស-២១​ដែល​ឌុច​ធ្វើ​ជា​ប្រធាន​ហ្នឹង យើង​បាន​ធ្វើការ​អង្កេត​លើ​អង្គហេតុ​ទាំងអស់ គ្រាន់តែ​វា​មាន​ទស្សនៈ​ខុស​គ្នា​ដែល​ច្បាប់​ខ្មែរ​យើង​កន្លង​មក​ហ្នឹង ក្នុង​ក្រម​ព្រហ្មទណ្ឌ​ឆ្នាំ​១៩៥៦​ហ្នឹង យើង​នៅ​មាន​ច្បាប់​ជាតិ​ធម្មតា​ទេ។ ទស្សនៈ​ខ្លះ​ថា ទាល់តែ​អង្គ​ជំនុំជម្រះ​បាន​ទៅ​ជា​អ្នក​ស្រូប​មួយ គ្រាន់តែ​បញ្ចូល​ទោស​អី​ជាដើម។ អ៊ីចឹង​វា​អាច​មាន​បញ្ហា​ហ្នឹង អ៊ីចឹង​ការប្ដឹង​ហ្នឹង​វា​ជា​ការ​មួយ​ដែល​ជជែកគ្នា​ឃើញ​ថា​ល្អ​ដែរ»។

សូម​ជម្រាប​ថា​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ សីហា ក្រុម​សហព្រះរាជអាជ្ញា​បាន​ធ្វើ​បណ្តឹង​ឧទ្ធរណ៍​ចំពោះ​ដីកា​បញ្ជូន​រឿង ឌុច។ ក៏ប៉ុន្តែ​ព្រះរាជអាជ្ញា​គឺ​លោកស្រី ជា លាង មិន​បញ្ជាក់​លម្អិត​អំពី​ចំណុច​ដែល​ត្រូវ​តវ៉ា​នោះ​ឡើយ។ លោកស្រី ជា លាង ថ្លែង​ថា​គេ​នឹង​ដាក់​សេចក្តី​សន្និដ្ឋាន​តវ៉ា​លម្អិត​នៅ​មុន​ថ្ងៃ​ទី​១០ ខែ​កញ្ញា។

លោកស្រី ជា លាង ធ្លាប់​បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា​ព្រះរាជអាជ្ញា​ធ្លាប់​បាន​ស្នើ​ឲ្យ​ ចោទ ឌុច ចំនួន​៤​ករណី គឺ​បទ​អំពើ​ប្រល័យ​ពូជសាសន៍ និង​បទល្មើស​ព្រហ្មទណ្ឌ បន្ថែម​លើ​បទល្មើស​ដែល​បាន​ចោទ​រួច​ហើយ​ចំនួន​ពីរ គឺ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​និង​ឧក្រិដ្ឋកម្ម​សង្រ្គាម​នោះ។

ក៏ប៉ុន្តែ​លោក​ចៅក្រម​ស៊ើបអង្កេត យូ ប៊ុនឡេង មាន​ប្រសាសន៍​ថា ៖ «នៅ​ ក្នុង​ដីកា​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​របស់​ខ្ញុំ មើល​ទៅ​ឃើញ​មាន Paragraph ដែល​ខ្ញុំ​មាន​និយាយ​ថា​មាន​អង្គហេតុ​អំពី​ការសម្លាប់​ទៅ​តាម​បទល្មើស​ជាតិ​ ហ្នឹង ឆ្នាំ​១៩៥៦ នៅ​ក្នុង​ហ្នឹង​ហើយ គ្រាន់តែ​បទល្មើស​អន្តរជាតិ​វា​មាន​កម្រិត​ធំ ហើយ​ការសម្លាប់​ហ្នឹង ខ្ញុំ​ចាត់ទុក​ថា​វា​ជា​ធាតុផ្សំ​នៅ​ក្នុង​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ ជាតិ។ អ៊ីចឹង​អង្គហេតុ​ដែល​សម្លាប់​ហ្នឹង យើង​អង្កេត​អស់​ហើយ ទាំង​ជាតិ​ទាំង​អី​ហ្នឹង គ្រាន់តែ​យើង​បញ្ជូន​ថា យើង​ជ្រើសរើស​ចោទ​តែ​ពីរ​បទល្មើស​ទេ»។

បើ​ទោះបី​ជា​មាន​ការគ្រោង​បើក​សវនាការ ឌុច ជា​លើក​ដំបូង​ក្នុង​ខែ​កញ្ញា ឬ​ខែ​តុលា​ខាង​មុខ​នេះ​ក៏​ដោយ លោក​ចៅក្រម យូ ប៊ុនឡេង បាន​ថ្លែង​ថា​អ្វីៗ​ស្ថិត​នៅ​លើ​ចៅក្រម​អង្គ​ជំនុំជម្រះ​ជា​អ្នក​សម្រេច។

លោក​ចៅក្រម យូ ប៊ុនឡេង បាន​មាន​ប្រសាសន៍​ថា ៖ «ជា​ធម្មតា​ទេ​នៅ​ពេល​ ណា​ដែល​មិន​មាន​ប្ដឹង​ឧទ្ធរណ៍ អង្គ​ជំនុំជម្រះ​គេ​នឹង​រៀបចំ​កម្មវិធី​ដើម្បី​ធ្វើការ​ជំនុំជម្រះ អា​ហ្នឹង​វា​ប្រហែល​ជា​ឆាប់​ជាង។ តែ​បើ​មាន​ប្ដឹង​ឧទ្ធរណ៍​ហើយ អង្គ​ជំនុំជម្រះ​គេ​អត់​ទាន់​គិត​ទេ គេ​ចាំ​មើល​តើ​អង្គ​បុរេ​ជំនុំជម្រះ​ហ្នឹង​សម្រេច​ថា​យ៉ាង​ម៉េច ? អា​ហ្នឹង​បាន​គេ​ចាប់​គិត​ឡើងវិញ»។

សូម​ជម្រាប​ថា កាំង ហ្កិចអ៊ាវ ហៅ ឌុច គឺ​ជា​មេ​ដឹកនាំ​ម្នាក់​ក្នុង​ចំណោម​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ចំនួន​៥​នាក់ ដែល​ប្រឈម​ការជំនុំជម្រះ​មុន​គេ​ក្នុង​រឿង​សម្លាប់​មនុស្ស​នៅ​គុក​ទួលស្លែង ប្រមាណ​១២.០០០​នាក់​ក្នុង​របប​វាល​ពិឃាត​ខ្មែរ​ក្រហម៕

0 comments

Post a Comment

MORE GAMES

Khmer Smile

Khmer Smile

Blog Archive



do not worry you'll be happy !